khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពលើការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន៖
    ១.ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា
    ២.ការណែនាំអំពីតួនាទី ភារៈកិច្ចរបស់ព្រឹទ្ធសភា។
    ៣.ការចូលរួមអនុវត្តន៍តាមវិធានការថ្មីរបស់ក្រសួងសុខាភិបាល តាមដាន ត្រួតពិនិត្យ ការធ្វើចត្តាឡីស័កចំពោះពលករចំណាកស្រុក ឲ្យបានត្រឹមត្រូវ និងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងសំអាតដៃដោយសាប៊ូ ឬបាញ់អាកុលឲ្យបានជាប់ជាប្រចាំ ។
    ៤.អំពីគោលនយោបាយទាំង៧ចំណុចថ្មី ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ។
    ៥.ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីទទួលបានជ័យជំនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ ។
    ក្នុងឪកាសនោះ ឯកឧត្តម បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំ មេប៉ុស្ត៍ ស្មៀន និងជំនួយការឃុំ ផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន